ព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ លោក ចាន់ រស្មី អនុប្រធានមន្ទីរ តំណាងលោក ហោ បុណ្ណវឌ្ឍន៍ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ចូលរួមកិច្ចប្រជុំស្តីពីការត្រួតពិនិត្យវឌ្ឍនភាពនិងបញ្ហាប្រឈមនៃការអនុវត្តផែនការសកម្មភាពប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ របស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណ: ស្ថិតក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតយ៉េត វីណែល អនុរដ្ឋលេខាធិការនិងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណ: នៅFarmhouse Resort ខេត្តកំពង់ឆ្នាំង។